(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់មុននេះថា មានក្មេងស្រីតូចៗ​ចំនួន៧នាក់ បានលង់ទឹកបឹងព្រែកទប់ ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំងអស់មានអាយុចាប់ពី៧ឆ្នាំ ទៅ១៣ឆ្នាំ ហើយពួកគេទាំងអស់មានគ្នា៨នាក់ បានទៅលេងទឹកបឹងនេះ តែ៧នាក់ចុះទឹក ក៏លង់ស្លាប់តែម្តង។

បើតាមលោកស្នងការ ជនរងគ្រោះទាំងអស់រស់នៅខាងក្រោយវត្តឥនញាណ ក្រុងព្រះសីហនុ។

បន្ទាប់ពីមានការហេតុការណ៍ខាងលើនេះ កើតឡើងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដឹកនាំមន្រ្តីចុះទៅពិនិត្យ​មើលភ្លាមៗផងដែរ។ សម្រាប់ហេតុការណ៍នេះ​ សមត្ថកិច្ចបានរាយការណ៍បន្ថែមទៀតថា នៅសល់ក្មេងប្រុសស្រី​២នាក់ទៀត ដែលនៅរស់មិនបានចុះលេងទឹកជាមួយ ក្មេងស្រីរងគ្រោះទាំង៧នាក់នោះ៕