(ម៉ានីល)៖ អ្នកប្រដាល់សកល Ricky Hatton ជាកីឡាករអង់គ្លេសទី១ ដែលត្រូវបានសន្លប់ក្រោមថ្វីដៃរបស់អធិរាជប្រ ដាល់អាស៊ី Manny Pacquiao កាលពីឆ្នាំ២០០៩ មុនពេលមិត្តរួមជាតិ Amir Khan ដែលជាសិស្សរួមគ្រូជាមួយ Pacman វ័យ៣០ឆ្នាំ ត្រៀមឡើងសងសឹកជំនួសនាថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ហើយក៏ជាគូ ដណ្តើមខ្សែក្រវាត់ WBO ថែមទៀតផង។

បុរសកូន៤នាក់ (ប្រុស២ និងស្រី២នាក់) វ័យ៣៨ឆ្នាំ Pacquiao បានប្រើពេលមិនដល់៦នាទីផង ពោលគឺចុងម៉ោងនៃ វគ្គទី២ (៣នាទី/ទឹក) ដើម្បីផ្តួលជើងខ្លាំង Ricky Hatton ឲ្យសន្លប់នៅលើសង្វៀន MGM Grand Arena ស្ថិតក្នុងទីក្រុងល្បែង Las Vegas សហរដ្ឋអាមេរិក និងឈ្នះខ្សែក្រវាត់ IBO ជាលើកទី១របស់ខ្លួន ក្នុងនាមជាអ្នកប្រដាល់អាជីព៕

សូមទស្សនាវិដេអូបញ្ជាក់ មានដូចខាងក្រោមនេះ៖