(ភ្នំពេញ)៖ មន្រ្តីសាលារាជធានីភ្នំពេញ២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការក្រុងភ្នំពេញ។

មន្រ្តីសាលារាជធានីភ្នំពេញ២នាក់នោះ រួមមានទី១.ឈ្មោះ រ័ត្ន បុរី មុខងារប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២. ឈ្មោះ ម៉ៃ វ៉ាន់ណារុំ មុខងារបុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។

ពេលនេះពួកគាត់កំពុងស្ថិតនៅក្រោមការសាកសួររបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕