(សៀមរាប)៖ អគ្គិភ័យបានឆាបឆេះផ្សារ ពោធិ៍លង្គការ នៅក្រុងសៀមរាប យប់មិញនៅចន្លោះវេលាម៉ោងម៉ោង១២៖៤៥នាទី ដល់ម៉ោង៣៖៣០នាទីរំលងចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ។ ផ្សារនេះស្ថិតនៅភូមិពោធិ៍លង្គការ សង្កាត់ស្លក្រាម ក្រុងសៀមរាប, តាមបណ្ដោយមាត់ស្ទឹងសៀមរាប ។

លោកអភិបាលក្រុងសៀមរាប សូ ប្លាតុង ដែលបានចុះទៅជួយអន្តរាគមន៍ ដោយផ្ទាល់នៅរាត្រីនេះ បានប្រាប់ឲ្យដឹងថា ការឆេះនេះគឺបណ្ដាលឲ្យខូចខាត ទាំងស្រុងប្រមាណជា ៦០% នៃចំនួនតូបសរុប និងសម្ភារៈ ទំនិញ ដែលជាទ្រព្យសម្បត្តិរបស់អាជីវករ និងផ្សារ ។ តែការខូចខាតជាក់ស្ដែង និងចំនួនតូបសរុបពិតប្រាកដ មិនទាន់​ដឹងនៅឡើយ៕