(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីបោះឆ្នោតគាំទ្រដល់ក្បាលម៉ាស៊ីនថ្មីសម្រាប់ដឹកនាំបក្ស។ សមាជនេះនឹងចាប់ផ្តើមនៅម៉ោង៨៖៣០នាទី។

តាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ លោក កឹម សុខា គឺជាបេក្ខជនតែមួយប៉ុណ្ណោះ ដែលឈរឈ្មោះធ្វើជាប្រធានគណបក្ស ចំណែកបេក្ខជនអនុប្រធានមាន៣រូប គឺ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង។ ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះតែម្តង។

សូមបញ្ជាក់ថា ការរៀបចំក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិនាពេលនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ប្រកាសលាលែងពី តំណែងប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយអះអាងថា ដោយសារបញ្ហាផ្ទាល់ខ្លួន៕