(ភ្នំពេញ)៖ ទីបំផុតនៅពេលនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុង សមាជសមាជវិសាមញ្ញ នៅប៉ុន្មាននាទីមុននេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង។ នេះបើតាមការប្រកាសរបស់លោក ថាច់ សេដ្ឋា ប្រធានអង្គពិធីសមាជ៕