(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ Facebook ឈ្មោះ «សីហា» បានទម្លាយសំឡេងឆ្លងឆ្លើយតំណាងរាស្រ្ត ជា ប៉ូច និយាយគ្នាជាមួយលោក គង់ បូរ៉ា «ហាមមិនឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានបក្ស» ដែលធ្វើឡើងនៅព្រឹកថ្ងៃនេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ។

Facebook ឈ្មោះ សីហា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទើបនឹងបានទទួលសំឡេងឆ្លើយឆ្លងគ្នារវាងលោក ជា ប៉ូច និយាយជាមួយលោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់លោក គង់ គាំ។ លោក ជា ប៉ូច ដែលគេដឹងថា ជាមនុស្សរបស់ សម រង្ស៊ី ម្នាក់ដែរនោះ បានបង្ហាញនូវអារម្មណ៍ខឹង និងបានប្រកូកប្រកាសតំណាងរាស្ត្រមួយចំនួនទៀត ជាសមាជិកគណៈកម្មាធិការនាយក មិនឲ្យទៅចូលរួមប្រជុំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែមីនា នេះឡើយ ហើយសូម្បីតែបេក្ខជនលោក អេង ឆៃអ៊ាង ដែលខំប្រឹងបញ្ចុះបញ្ចូលដើម្បីបានការគាំទ្រធ្វើជាអនុប្រធានគណបក្សក៏ ជា ប៉ូច មិនបោះឆ្នោតឲ្យដែរ»។

សូមស្តាប់សំឡេងរវាងលោក ជា ប៉ូច ជាមួយលោក គង់ បូរ៉ា ដូចតទៅ៖