(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយដល់អ្នកបើកបរដឹកកម្មករទាំងអស់ ត្រូវមានបណ្ណបើកបរគ្រប់គ្នា។

វីដេអូអប់រំនេះ បានបញ្ជាក់ថា អ្នកបើកបររថយន្តដឹកម្មករ ត្រូវមានបណ្ណបើកបរតាមប្រភេទយាន មានការប្រឡងធ្វើតេស្តត្រឹមត្រូវ មានលិខិតបញ្ជាក់សុខភាព រថយន្តសមរម្យ គ្មានការកែច្នៃខុសបច្ចេកទេស មិនត្រូវដាក់កម្មករលើដំបូល មិនផ្ទុកឱ្យឈររយីងរយោងពីក្រោយ ឬផ្ទុកលើសចំណុះ ជាដើម។

ប.ស.ស. សូមអំពាវនាវដល់អ្នកបើកបរដឹកម្មករទាំងអស់ ត្រូវរៀនច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឱ្យបានយល់ដឹងច្បាស់ពីស្លាកសញ្ញា ភ្លើងសញ្ញា គំនូស សិទ្ធិអាទិភាព។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករ អ្នកបើកបរដឹកកម្មករត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះ អ្នកបើកបរត្រូវចេះ និងគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់បំផុត៕

សូមទស្សនាវីដេអូអប់រំរបស់ បេឡាជាតិរបបសន្តិសង្គម ដូចខាងក្រោម៖