(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចោទប្រកាន់ថា មានការកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ដោយបានអះអាងថា «ដីព្រៃទាំងនោះ គឺជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាល​ចែកជូនគ្រួសារយោធិននៅទីនោះ»

តាមសេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ដីដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យចែកជូនគ្រួសារយោធិនខាងលើ មានទំហំ ៧,៧២៩ហិចតា សម្រាប់សាងសង់ លំនៅដ្ឋានជាលក្ខណៈគ្រួសារកងទ័ព មិនដូចអ្វីដែលសារព័ត៌មានមួយចំនួន​ ចុះផ្សាយកាលពីពេលកន្លងទៅនោះទេ។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដូចខាងក្រោម៖