(ភ្នំពេញ)៖ គិតត្រឹមដើមខែមីនា ឆ្នាំ២០១៧នេះ ចំនួនអ្នកគាំទ្រ និងតាមដានព័ត៌មានលើ Facebook របស់ Fresh News បានកើនឡើងដល់ ១.៧លាននាក់ហើយ ចំណែកអ្នកប្រើបណ្តាញព័ត៌មាន Fresh News បានបន្តកើនឡើងជាលំដាប់រហូតដល់ជាង៨៧ម៉ឺននាក់ នឹងអាចកើនដល់ ១លាននាក់នៅពាក់កណ្តាលឆ្នាំនេះ។ ក្នុងមួយថ្ងៃមានអ្នក Like នៅលើ Facebook ប្រមាណពី៥០០០-៦០០០នាក់ ដោយឡែកអ្នកប្រើប្រាស់ Fresh News (App) លើទូរស័ព្ទដៃវិញក្នុងមួយថ្ងៃមានអ្នក Install ប្រមាណចាប់ពី១០០០-១៣០០នាក់។

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android។

* រាល់ព័ត៌មានដែលផ្សាយចេញគឺស្វ័យប្រវត្តិ (Automatic) ទៅកាន់ ៣កន្លែងព្រមៗគ្នា៖

ទី១៖ បង្ហាញនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលជាប្រចាំក្នុងមួយថ្ងៃជាង៣០ម៉ឺន។ (ទិន្នន័យតាម Alexa)
ទី២៖ បាញ់ទៅកាន់ទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ក្បែរ៨៧ម៉ឺននាក់។ (មានតារាងចំនួនអ្នកប្រើប្រាស់)
ទី៣៖ Share ទៅកាន់ Faceboook ដែលមានចំនួនជាង១.៧លាននាក់។ (ចំនួនមាននៅលើ Facebook)

Fresh News មានអ្នកយកព័ត៌មាន ដែលមានបទពិសោធន៍យូរឆ្នាំ លើវិស័យព័ត៌មាន នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រមូលយកព័ត៌មាន ពីគ្រប់ទីកន្លែង និងគ្រប់តថភាពសង្គមទាំងអស់ ចែកជូនប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ Fresh News ក៏សូមធ្វើជាអ្នកឆ្លើយឆ្លង ពាំនាំព័ត៌មានគ្រប់បែបយ៉ាងពីប្រជាពលរដ្ឋ ទៅកាន់មន្រ្តីរាជរដ្ឋាភិបាល និងពីមន្រ្តីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋវិញផងដែរ។ Fresh News ក៏មានព័ត៌មានជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យដឹង។

Fresh News សូមទទួលស្វាគមន៍ និងចុះផ្សាយរាល់ព័ត៌មាន ដែលបានកើតមាននៅតាមទីកន្លែងនានា ពីប្រជាពលរដ្ឋកម្ពុជា ដោយអាចផ្ញើមកកាន់ E-mail: [email protected] និង ទូរស័ព្ទលេខ៖ ០១៧ ៦០៨​ ០០៦។ អង្គភាពយើងខ្ញុំ ក៏ទទួលស្វាគមន៍រាល់ការរិះគន់ នានាពីមិត្តអ្នកអាន ដើម្បីនូវភាពចន្លោះប្រហោង របស់យើងខ្ញុំ៕