(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលជានារី ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី១០៦ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។

ពីធីសំណេះសំណាលនេះ រៀបចំធ្វើនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ជាគណៈអធិបតី និងមានការចូលរួមពី ស្នងការររង នាយ-នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក ​​ជាមួយនគរបាល ជានារី សរុបចំនួន៤៧នាក់។

ក្នុងឪកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាក្នុងម្នាក់ ចំនួន៦ម៉ឺនរៀល និងសារ៉ុង១ ជូនដល់នគរបាលជានារីទាំង៤៧នាក់  ព្រមទាំងធ្វើពិធីជប់លៀង ជូននៅរសៀលថ្ងៃនេះផងដែរ​៕