(ភ្នំពេញ)៖ ក្រុមហ៊ុនគ្លូប៊លខេមស្តារ ជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលម្ស៉ៅបៀកជញ្ជាំងម៉ាក ខេមស្តារ(CamStar) សញ្ញាផ្កាយមួយ ផ្ដាច់មុខគេតែមួយគត់ ដោយផលិតផលនេះ មិនមានក្រុមហ៊ុនចែកចាយទីពី ឬរោងចក្រផលិតផ្សេងនោះទេ។

ខេមស្តារ សញ្ញាផ្កាយមួយ ត្រូវបានចុះបញ្ជីពាណិជ្ជកម្មលេខ KH/61009/16 មានការអនុញ្ញាត និងទទួលស្គាល់ពេញសិទ្ធ ស្រមតាមច្បាប់អាជីវកម្ម និងច្បាប់កម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម នៃកម្ពុជា។  បច្ចុប្បន្ន មានផលិតផលក្លែងបន្លំ ទាំងគុណភាពនិងរូបរាងវេចខ្ចប់ ជាច្រើនបាននិងកំពុងចរាចរណ៏នៅលើទីផ្សារ ជាហេតុនាំអោយអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ មានការយល់ច្រលំ ទៅលើផលិតផលខេមស្តារ សញ្ញាផ្កាយមួយ របស់ក្រុមហ៊ុន។

ភាគច្រើនផលិតផលក្លែងបន្លំទាំងអស់នោះ មានស្លាកសញ្ញា (Logo) រូបផ្កាយពណ៌ក្រហមនិងខៀវ ដែលស្រដៀងជាមួយស្លាកសញ្ញាដើមរបស់ផលិតផលក្រុមហ៊ុន គ្លូប៊លខេមស្តារ។ ជាងនេះទៅទៀត ការប្រើប្រាស់រូបសណ្ឋានវេចខ្ចប់ និង ពាក្យពេចន៏នៅលើបាវ ក៏ចំលងចេញពី ផលិតផល របស់ក្រុមហ៊ុន គ្លូប៊លខេមស្តារ សឹងតែ ៩០%។ ការប្រព្រឹត្តបែបនេះ ជាការរំលោភបំពាន លើសិទ្ធអាជីវកម្ម និង កម្មសិទ្ធបញ្ញា យ៉ាងធ្ងន់ធ្ងរ។

ដូច្នេះក្រុមហ៊ុនគ្លូប៊លខេមស្តារ បានអំពាវនាវដល់ម្ចាស់ផលិតផលទាំងឡាយ ដែលមានស្លាកសញ្ញាក្លែងបន្លំ ស្រដៀង និងដូចទៅនិងស្លាកសញ្ញាខេមស្តារ ផ្កាយមួយរបស់ក្រុមហ៊ុន ឲ្យបញ្ឈប់ការចែកចាយ និង លក់ចាប់ពីពេលនេះតទៅ បើពុំដូចនេះទេ ក្រុមហ៊ុន និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមានការចូលរួមពីអាជ្ងាធរ និងក្រសួងពាក់ព័ន្ធ ជាពុំខានឡើយ។

ក្រុមហ៊ុនក៏បានក្រើនរំលឹក ដល់អតិថិជនម្ចាស់ដេប៉ូ ឲ្យមានការប្រុងប្រយ័ត្ម ចំពោះផលិតផលក្លែងបន្លំ ដើម្បីជៀសវាងការប្រឈមមុខចំពោះវិធានការច្បាប់ នាពេលអនាគត។
ប្រសិនបើអតិថិជនត្រូវបានណែនាំ ឲ្យទិញផលិតផលមានប្រភពមិនច្បាស់លាស់ និងមានសភាពក្លែងបន្លំផ្សេងៗ សូមមេត្តាទាក់ទងមកក្រុមហ៊ុនគ្លូប៊លខេមស្តារ ដើម្បីចាត់វិធានការដល់ជននោះ ពិសេស សូមពិនិត្យមើលស្លាកសញ្ញា និងបាវរបស់ផលិតផលខេមស្តារ សញ្ញាផ្កាយមួយ ដើម្បីជៀសវាងការភាន់ច្រឡំ។

ផលិតផលខេមស្តារ(CamStar) សញ្ញាផ្កាយមួយ ត្រូវបានផលិតតាមស្តង់ដារម៉ាឡេស៊ី មានដើមកំណើតតាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានការត្រួតពិនិត្យគុណភាពត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ទាំងផលិតផលដើម និងផលិតផលសម្រេច បូករួមទាំងការធានាគុណភាព និងការផ្តល់ជូនប្រូម៉ូសិនពិសេសៗជាច្រើន សម្រាប់អតិថិជន។
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 99 77 68, 012 47 66 88 និង 016 47 66 88  ឬសារអេឡិតត្រូនិច Email: [email protected], Website: www.gcs.com.kh និង ទីតាំងការិយាល័យនៅផ្ទះលេខ 201 មហាវិថីព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕