(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកឆ្នំា២០១៦ (MISS GLOBAL 2016) និងបវេកញ្ញាខ្មែរអាមេរិកាំង បានធ្វើទស្សនកិច្ចនៅសាកល​វិទ្យាល័យ​ហ្សាម៉ាន់ ក្រោមប្រធានបទ«សប្បុរសធម៌ ដើម្បីបរិស្ថាននិងសចរណ៍»នៅកម្ពុជា។

លោកបណ្ឌិត ដេត សុខឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យហ្សាម៉ាន់ បានថ្លែងថា « ដំណើទស្សនកិច្ចរបស់​បវរកញ្ញា​​ពិភពលោក មកកម្ពុជាពេលនេះ បានលើកទឹកចិត្ត ទាក់ទាញចំណាប់អារម្មណ៍ប្រជាជន ឲ្យចេះស្រលាញ់នូវបរិស្ថាន ដែលនេះជាចំណុចចាប់ផ្តើមដ៏ល្អមួយនៅពេលគាត់មានវត្តមានសំខាន់បែបនេះ ហើយសង្ឃឹមថាប្រជាជនកម្ពុជានឹងមានគំនិត នៅពេលបរទេសមកប្រាប់ឲ្យចេះស្រលាញ់បរិស្ថាន ដូច្នេះ តើយើងខ្លួនឯងត្រូវធ្វើម៉េច ហើយបញ្ហានេះទទួលបានជោគជ័យ ឬមិនមិនជោគជ័យវាអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានទាំងតួនាទីរបស់រាជរដ្ឋាភិបាល សង្គមសីវិលក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ»

លោកបន្ដថា «សាកលវិទ្យាល័យហ្សាម៉ាន់យើងបានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីឲ្យសិស្សិនិស្សិតរបស់យើង បាននិយាយអ្វីដែលជាសារៈសំខាន់ និងការពារបរិស្ថាន មកបង្ហាញ នេះជាសំនួរចម្លើយដោយផ្ទាល់រវាង​បវរកញ្ញាពិភពលោកដែលគាត់អញ្ជើញមក ។ កន្លងមកសាកលវិទ្យាល័យ បានចូលរួមតាមរយៈផ្តល់ជាថវិកាទៅ​តាមកម្មវិធីផ្សេងៗ ឬក៏និស្សិតរបស់យើង រៀបចំជាកម្មវិធីសប្បុរសធម៌ ដែលជាគោលការណ៍បន្ទាប់ពី បានចូលរួមក្នុងកម្មវិធីថ្ងៃនេះហើយ ក្នុងនាមខ្ញុំជាសាកលវិទ្យាធិការ នឹងជំរុញលើកទឹកចិត្តឲ្យគាត់ មានការយកចិត្តទុកដាក់បន្ថែមទៀត ទៅបញ្ហាបរិស្ថាន»

លោកស្រី ងិន លីណា អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានថ្លែងផងដែរថា ដំណើទស្សកិច្ចរបស់បវរកញ្ញាពិភពលោកមកកម្ពុជាពេលនេះមាន៧រូប ក្នុងនោះ២រូបជាបវកញ្ញាខ្មែរអាមេរិកំាង ហើយ៥រូបផ្សេងទៀតមានមកពីប្រទេសអេក្វាទ័រ,ណូវេ, អូស្រ្តាលី, ហ្វីលីពីន និងឆេកូ ហើយក្នុងដំណើទស្សកិច្ចនេះ នឹងជ្រើសរើសខេត្តចំនួនបី ក្នុងនោះមានក្រុងភ្នំពេញ ខេត្តសៀមរាបនិងក្រុងព្រះសីហនុ ពីព្រោះតំបន់ទំាង​នេះជាទីកន្លែងមួយទាក់ទាញយ៉ាងខ្លំាងដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

លោកស្រីបន្ដថា ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីនេះឡើង ជាមួយបវកញ្ញាពិភពលោក ធ្វើយុទ្ធនាការមួយចំនួនទាក់ទង​និងបរិស្ថាន ធ្វើយ៉ាងណាឲ្យមានមេត្រីភាពបរិស្ថាននៅតាមទីក្រុង ក៏ដូចជានៅតាមទីសាធារណៈ ក្នុងនោះមានការសំអាត​បរិស្ថាននៅមាត់សមុទ្រ សាលារៀន និងធ្វើការងារជាមួយយុវជន និងប្រជាជនទូទៅដែលមានគោលបំណងរួមមួយ ធ្វើយ៉ាងណាប្រើប្រាស់គោលការណ៍កាត់បន្ថយការប្រើប្រាស់ធនធានមធ្មជាតិ និងប្រើប្រាស់ឡើងវិញនូវគំនិតច្នៃប្រឌិត។

លោកស្រីបន្ថែមថា ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធបានប្រឹងប្រែង ផ្តល់ការអប់រំតាមរយៈធ្វើជាសិក្ខាសាលានិងធ្វើវីដេអូអប់រំ និងចុះយុទ្ធការផ្ទាល់ ហើយការងារនេះយើងបានធ្វើច្រើន បើទោះបីមិនទាន់ឃើញប្រទេសឬទីក្រុងយើង មានសោភ័ណ្ឌភាព​ស្រស់ស្អាត ប៉ុន្តែបើយើងប្រៀបធៀបនាពេលកន្លងមកឃើញថា មានការរីកចម្រើន៕