(ភ្នំពេញ)៖ លោកជំទាវ អាន្នី សុខអាន ភរិយានៃសពសម្តេចវិបុលបញ្ញា សុខ អាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានថ្វាយលិខិតថ្លែងអំណរព្រះមហាករុណាទិគុណ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលបានព្រះរាជទានចូលរួមនូវព្រះរាជសាររំលែកមរណទុក្ខជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់ ដែលកំពុងទទួលនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន។

លិខិតរបស់លោកជំទាវ អាន្នី សុខអាន បានសរសេរថា «នាងខ្ញុំ និងក្រុមគ្រួសារនៃសព សង្ឃឹមថា វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នឹងបានទៅកាន់សុគតិភពដូច ព្រះពរនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ មិនខានឡើយ»៕

ខាងក្រោមនេះជាលិខិតរបស់លោកជំទាវ អាន្នី សុខអាន ថ្វាយអំណរព្រះមហាករុណទិគុណ សម្តេចព្រះមហាក្សត្រី៖