(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ជាប្រធានក្រុមការងារចុះជួយឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ បានអញ្ជើញចុះត្រួតពិនិត្យ ការកសាង រោងបុណ្យដែលចំណាយថវិកាប្រមាណ៥០០០ដុល្លាអាមេរិក។

នៅក្នុងឱកាសនោះដែរ លោក នរ រតនៈវឌ្ឍនោ និងក្រុមការងារ បានយកនៅថវិកាទៅទូទាត់ថ្លៃដំបូលសាលាបុណ្បភូមិទី២២ ក្នុងចំណោមរោងបុណ្យទាំងអស់មាន ២៣ភូមិ នៅទូទាំងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រោងបុណ្យនីមួយៗ គឺជាការផ្តួចផ្តើម ដោយលោករដ្ឋលេខាធិការ និងក្រុមគ្រួសារ ដោយចំណាយថវិកាក្នុងរោងបុណ្យនីមួយៗ អស់មិនតិចជាង ៥០០០ដុល្លានោះទេ។

លោក រន រតនៈវឌ្ឍនោ បានស្នើឲ្យបងប្អូនក្នុងភូមិចំការបុស្ប ការពារថែរក្សាសម្រាប់ជាទីសក្ការៈ និងជាកន្លែងប្រារព្ធធ្វើបុណ្យ​រួមទូទាំងភូមិ ដោយមិនរើសអើងនិន្នាការ ឬចាត់ទុកជាទីស្នាក់អាស្រ័យរបស់ប្រជាពុទ្ធបរិស័ទទូទៅ៕