(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ទី១៧ ខែមីនា ឆ្នាំ២០១៧ Facebook សីហា បានបង្ហោះនូវសារសម្លេងនិស្សិតមួយក្រុម ដែលបានបញ្ចេញនូវកំហឹង ក្រេវក្រាធយ៉ាងខ្លាំងប្រឆាំងដាច់ខាតទៅនឹងការប្រមាថរបស់អ្នកតំណាងរាស្ត្រ លឹម គឹមយ៉ា ដែលប្រមាថសពឧបនាយករដ្ឋមន្រ្តី សុខ អាន, ដោយក្រុមនិស្សិតទាំងនោះប្រកាសប្រមូល គៀងគរ និស្សិតពីសាលាផ្សេងៗទៀតដើម្បីទៅសងសឹក។

Facebook សីហា បានសរសេរទៀតថា៖ «ក្រៅពីនោះយើងមិនដឹងថា ពួកនិស្សិតទាំងនោះ នឹងធ្វើសកម្មភាពអ្វីខ្លះទេ? ប៉ុន្តែបើតាមសំឡេងជជែក គ្នានេះពួកគេហាក់ដូចជាទប់កំហឹងមិនបានឡើយ អាចនឹងនាំគ្នាទៅឡោមព័ទ្ធផ្ទះអ្នកតំណាងរាស្ត្ររូបនោះ ឬក៏អាចទៅកាន់ទីតាំងណាមួយ ដែលលោក លឹម គឹមយ៉ា ធ្លាប់ទៅ ជាមួយនឹងការព្រមានប្រើដើម ឬគល់អំពៅវាយអ្នកតំណាងរាស្ត្ររូបនោះ ជាការរំសាយកំហឹង»

ស្តាប់សម្លេងក្រុមនិស្សិត ផ្ទុះកំហឹងប្រឆាំងនឹងសម្តីពាលរបស់លោក លឹម គឹមយ៉ា៖