(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្ដាញប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ជាពិសេស មិត្តយុវវ័យ កំពុងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងឈ្មោះឈុតអាហារដ៏ពិសេស «ពីរនាក់បានហើយ!» របស់ ដឹ ភីហ្សា ខមផេនី ដោយពួកគេបានចែកចាយព័ត៌មាននេះ ទៅកាន់មិត្តភ័ក្កិរបស់ពួកគេ តៗគ្នា បន្ទាប់ពីឈុតអាហារមួយនេះប្រកាស ដាក់លក់មិនបានប៉ុន្មានថ្ងៃផង។

បើយោងទៅតាមទំព័រហ្វេសប៊ុកផេក របស់ ដឹ ភីហ្សា ខមផេនី កម្ពុជា ឈុតអាហារ «ពីរនាក់បានហើយ!»នេះ បានទទួលការ គាំទ្រជាខ្លាំង ពីអតិថិជនដែលភាគច្រើនជាមិត្តយុវវ័យ ដែលមានការ Like រហូត៥ពាន់ ត្រឹមរយៈពេល២ម៉ោងក្រោយ នៃការប្រកាស និងគិតមកដល់ពេលនេះមានការ Like រហូតដល់១២ពាន់។

សូមអញ្ជើញមកពិសាទាំងអស់គ្នា ឈុតនេះ មានលក់ចាប់ពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី។

តោះកម្មង់ញ៉ាំ និងទៅភ្លក្សទាំងអស់គ្នាណា!!!