(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើត ឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់២នាក់ និងរបួសស្រាលម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣រឿង រថយន្ដធុនតូចចំនួន២រឿង, រថយន្ដធុនធំ២គ្រឿង,ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ១លើក, មិនប្រកានស្ដាំ១លើក និងកត្តាផ្លូវ១លើក ។

សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន១៦៩លើក បណ្ដាលឲ្យមនុស្សស្លាប់៩០នាក់ របួសធ្ងន់ចំនួន១៥៧នាក់ និងរងរបួសស្រាលចំនួន៦៦នាក់៕