(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនភ្នំពេញហុងដា នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដ HONDA នៅផ្សារទំនើប TK Avenue ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង៩:០០យប់។

ការដាក់តាំងបង្ហាញនេះមានគោលបំណងផ្តល់ឱកាសជូនអតិថិជន ដែលមានគោលបំណងក្នុងការផ្លាស់ប្តូររថយន្ត ឬទិញរថយន្តថ្មី ឲ្យបានជ្រាបកាន់តែច្បាស់ ពីលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ HONDA CR-V និង HONDA CITY ស៊េរីថ្មី ម៉ូដែល២០១៧ ជាមួយនិងបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ HONDA ។

នៅក្នុងឱកាសតាំងបង្ហាញរថយន្ដរយ:ពេល០២ថ្ងៃនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់ការទិញ ឬកក់ទុកនូវម៉ូដែលណាមួយរបស់ HONDA ជាមួយការធានា (Warranty) រយៈពេល ០៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។ សម្រាប់អតិថិជនដែលអញ្ជើញមកទស្សនា អាចចូលរួមលេងហ្គេមកំសាន្ត ដើម្បីទទួលបានវត្ថុអនុស្សវរីយ៍ជាច្រើន។

សូមអញ្ជើញទៅទស្សនាទាំងអស់គ្នានៅផ្សារទំនើប TK ឬ អញ្ជើញមកអគារតាំងបង្ហាញផ្ទាល់របស់ ក្រុមហ៊ុនភ្នំពេញហុងដា ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឬ ទំនាក់ទំនងតាមរយះទូរស័ព្ទ៖ ០២៣ ៨៦៦ ២៧៨ , ០១៧ ៨៩៩ ៨៥៥ , ០១៧ ៨៦៧ ១៨៦៕

សូមប្រញាប់រួសរាន់ឡើងពេលវេលាមានកំណត់!