(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តក្រុងដឹក​អ្នកដំណើរ ថោង ស៊ីង សូមធ្វើការប្រកាសជាសាធារណៈ ដល់បុគ្គលិកផ្នែក​គណនេយ្យម្នាក់​​ ឈ្មោះ តុង ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំ ​មានអាសយដ្ឋាន រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីឲ្យ​ចូលខ្លួនដោះស្រាយ ជាមួយក្រុមហ៊ុនជាបន្ទាន់ ខណៈដែលបុគ្គលរូបនេះ បានយកលុយក្រុមហ៊ុន​អស់ជាច្រើន រត់គេចខ្លួនបាត់។

ជាមួយនឹងការប្រកាសឲ្យចូលខ្លួនដោះស្រាយនេះ ក្រុមហ៊ុននឹងមានវិធានការតាមផ្លូវច្បាប់ ទៅលើបុគ្គលឈ្មោះ តុង ស្រីលាភ ប្រសិនបើមិនចូលខ្លួន ដោះស្រាយឲ្យបានឆាប់នោះទេ៕