(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចេញលិខិតគាំទ្រ លើការថ្កោលទោស​របស់សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចំពោះការមិនពេញចិត្តនូវទង្វើរបស់ លោក លឹម គឹមយ៉ា សមាជិកសភា និង លោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា មកពីគណបក្សសង្រ្គោះចាតិ ដែលបានប្រមាថម៉ាក់ងាយ ដោយអសីលធម៌លើសពសម្តេចវិបុលបញ្ញា សុខ អាន។

យោងតាមញត្តិដដែល បានបញ្ជាក់ឲ្យដឹងថា «តាមរយៈការសន្ទនាក្នុងទូរស័ព្ទរបស់លោកទាំងពីរនាក់ ដែលបានបង្ហោះនៅក្នុង Facebook Page សីហា កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញយ៉ាងច្បាស់អំពីសំដីមនុស្ស ដែលមានអត្តចរិកដូចសត្វតិរច្ឆាន។ ការប្រមាថម៉ាក់ងាយ ដោយអសីលធម៌បំផុតលើសម្តេចវិបុលបញ្ញា សុខ អាន ពិតជាមិនស័ក្តិសមជាតំណាងរាស្រ្ត និងពុទ្ធសាសនិកជន ដែលគោរពព្រះពុទ្ធសាសនាឡើយ»