(ភ្នំពេញ)៖ នៅមុននេះបន្តិចបណ្តាញសារព័ត៌មាន Fresh News ទើបបានទទួលលិខិតមួយច្បាប់បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងលើការចំណាយក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ចំណែកថវិកាបីពាន់លានរៀល នឹងត្រូវបង្វែរចូលទៅថវិការបស់រដ្ឋវិញ។

យោងតាមលិខិតរបស់សម្តេច សាយ ឈុំ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន បានឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមានព័ត៌មានផ្សាយថា រាជរដ្ឋាភិបាលបានសម្រេចដកថវិការដ្ឋចំនួនបីពាន់លានរៀល សម្រាប់ចំណាយលើការបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន។ ផ្អែកលើការប្រជុំគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅរសៀថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ អង្គប្រជុំបានឯកភាពគ្នា ឲ្យខ្ញុំធ្វើសំណើគោរពជូនសម្តេចនាយករដ្ឋមន្រ្តី មេត្តាបង្វែរលុយខាងលើនេះចូលទៅក្នុងថវិការដ្ឋវិញ រីឯការចំណាយសម្រាប់រៀបចំបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន គណបក្សប្រជាជនកម្ពុជាទទួលរ៉ាប់រងទាំងស្រុង»