(ភ្នំពេញ)៖ បន្ទាប់ពីមានការទទួលស្គាល់ដោយលោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ថាសម្លេងបែកធ្លាយ​ប្រមាថ មើលលើសព សម្តេចវិបុលបញ្ញា សុខ អាន ជាសម្លេងរបស់ខ្លួន ចេញផ្សាយដោយសារព័ត៌មាននានាក្នុងស្រុក, បានធ្វើឲ្យរលកកំហឹងនៃការប្រមាថរបស់និស្សិត កាន់តែផ្ទុះទៀតហើយ ! ដោយនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ គណៈគ្រប់គ្រង និងក្រុមនិស្សិតសាកលវិទ្យាល័យពហុចំរើនបច្ចេកវិទ្យា (CUP) បានប្រកាសព្រមាននឹងធ្វើបាតុកម្មប្រឆាំង លោក លឹម គឹមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង​លោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភា មកពីគណបក្សសង្រ្គោះជាតិ ដែលបានប្រមាថដល់សពសម្តេចវិបុលបញ្ញា សុខ អាន។

​គណៈគ្រប់គ្រង និងក្រុមនិស្សិតសាកលវិទ្យាល័យពហុចំរើនបច្ចេកវិទ្យា (CUP) បានប្រកាសថា នឹងធ្វើបាតុកម្មប្រឆាំង អ្នកទាំងពីរ ចំពោះការប្រមាថលើសពសម្តេចវិបុលបញ្ញា សុខ អាន បើសិនមិនចេញមុខសុំទោសជាសាធារណៈ។

ខាងក្រោមនេះជាញត្តិគាំទ្ររបស់សាកលវិទ្យាល័យ CUP៖