(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧នេះ ដោយ​ខាង​ក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖

១៖ ក្នុងជំនួបពិភាក្សាគ្នាជាលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោនអំពីការធ្វើពាណិជ្ជកម្ម បញ្ហាអន្តោប្រវេសន៍ និងអនាគតរបស់​អង្គការ NATO ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានបដិសេធមិនព្រមធ្វើការចាប់ដៃសម្តែងភាពរាក់ទាក់ ជាមួយអធិការបតិអាល្លឺម៉ង់លោក​ស្រី​​ អែនជេឡា មើគែល នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ក្នុងសេតវិមាន។

២៖ ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ប្រមូលផ្តុំគ្នាតវ៉ានិងស្រែកយំនៅទីក្រុងសេអ៊ូល ដើម្បី​ទាម​ទារ​ឲ្យ​តុលា​ការ​ដក​ការ​ចោទប្រកាន់ទាំងអស់។

៣៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក រិច ធីល្លឺសុន នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន បានជួបពិភាក្សាការងារអំពីបញ្ហាមួយចំនួន​ជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងទីក្រុងប៉េកាំង។

៤៖ នៅក្នុងទីក្រុង ​Montreal នៃប្រទេសកាណាដា យន្តហោះ​ខ្នាតតូចពីរ​គ្រឿង​បុកគ្នានិងធ្លាក់ចំ​ផ្សារទំនើប ហើយបណ្តាលឲ្យ​មនុស្ស​ស្លាប់ និងរបួស​បួននាក់។

៥៖ ដោយសារតែបម្រែបម្រួលអាកាសធាតុ ទឹកជំនន់ដ៏អាក្រក់បានវាយប្រហារប្រទេសប៉េរូ និងបានឆក់យកជីវិតមនុស្សចំនួន៦២នាក់ និង​ធ្វើឲ្យប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ ខាងបង់សេដ្ឋកិច្ចអស់៦០០លានដុល្លារ។

៦៖ ព្រលានយន្តហោះ​​អន្តរជាតិ​​តែមួយគត់​របស់​ប្រទេស​​កូរ៉េខាងជើង ត្រូវបាន​ក្រុមវាយតម្លៃ​​​ស្តង់ដារ​ចាត់ចូល​ទៅក្នុងបញ្ជីឈ្មោះនៃ​អាកាស​យានដ្ឋាន​លំដាប់អន់​មួយនៅលើ​សកលលោក។

៧៖ ប្រជានជនអាមេរិករាប់ម៉ឺននាក់ បានចូលរួមអបសារទយ៉ាងសប្បាយរីករាយនៅក្នុងទិវាដង្ហែក្បួនព្យុហយាត្រាមានឈ្មោះថា St. Patrick's Day Parade នៅក្នុងទីក្រុងញូយ៉ក៕