(ភ្នំពេញ)៖ ក្រុមគ្រួសារសាច់ញាត្តិរបស់សម្តេចវិបុលបញ្ញា សុខ អាន បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ​៣-៤រសៀល​ថ្ងៃអាទិត្យនេះ ធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន នឹងរៀបចំតាមពិធីសាសនាដាក់ចូលទៅទឹកទន្លេមុខព្រះបរមរាជវាំង ដើម្បីឲ្យវិញ្ញាណក្ខន្ធរប​ស់សម្តេច បានទៅកាន់សុគតិភព និងឲ្យត្រជាក់ត្រជុំដូចទឹកទន្លេ។ ចំណែកនៅខណៈ​ម៉ោង១២ថ្ងៃត្រង់នេះ​សពកំពុងបូជា នៅមុខវត្តបុទុមវតី្ត​នៅឡើយ។

សូមជំរាបថា នៅក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​នៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងក៏បានចូលរួមដែរ៕