(កណ្តាល)៖ តំណាងលោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ចុះជួយស្រុកកៀនស្វាយ គឺលោក ឃុន ស៊ីម៉ន ក្រុមការងារចុះជួយ​ភូមិ​កោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយ​ជូនដល់ប្រ​ជាពលរដ្ឋ​ចំនួន១៨០គ្រួសារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងឱកាសចុះសួរសុខទុក្ខ ដោយមានការចែកអំណោយនូវមី ព្រមទាំងបានផ្តល់ថវិកា និងវ៉ែនតា ដល់ក្រុមការងារភូមិ ផងដែរជាច្រើន​នាក់ទៀត​ផងដែរ។

នៅក្នុង​ឱកាសនោះ ក្រុមការងារបានផ្តាំផ្ញើការសួរសុខទុក្ខពីលោក ម៉ក់ ពេជ្ជរិទ្ធ ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គនាយកកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីក្រោមឱវាទ នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ តាមមូលដ្ឋានរប​ស់ខ្លួន និងស្វែងយល់ការលំបាក ព្រមទាំងជួយដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់ផងដែរ តាមលទ្ធភាពជាក់ស្តែង៕