(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ គ្រាដែលលោកស្រី ធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ភាគីទាំងពីរពិភាក្សា អំពីកិច្ចការមួយចំនួន ជាផ្នែកមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ខាងក្រោមនេះ​ ជាសេចក្តីប្រកាសលទ្ធផលរបស់ក្រសួងការបរទេស​ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ៖