(ភ្នំពេញ)៖ ក្រុមហ៊ុន BUY 4 RICH មានទីស្នាក់ការចុះបញ្ជី នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រៅពីនាយកក្រុមហ៊ុន គឺ លោក PHUDIT KITTITARADILOK និងមេធាវីរបស់ក្រុមហ៊ុន ដែលមានលិខិតប្រគល់សិទ្ធិ ដែលបញ្ជាក់អំពីទំហំ នៃសិទ្ធិតំណាងច្បាស់លាស់ គ្មានរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយ មានសិទ្ធិប្រើប្រាស់ឈ្មោះក្រុមហ៊ុន ឬអះអាងថា ជាគណៈគ្របគ្រង់ ឬជាតំណាងរបស់ក្រុមហ៊ុន ក្នុងការធ្វើសកម្មភាព ឬទង្វើ ឬកិច្ចការអ្វី ក្នុងនាមក្រុមហ៊ុនបាន ជាដាច់ខាត។

ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះសកម្មភាព ឬទង្វើ ឬកិច្ចការ របស់វ័ន្ដបុគ្គល ឬនីតិបុគ្គលណាមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន មិនបានប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរច្បាស់លាស់ឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្ដាជ្រាប និងប្រុងប្រយ័ត្ន ជៀសវាងការបន្លំបោសប្រាស់ពីសំណាកជនខិតខូច។ ករណីដែលមានជនណាមួយអះអាងថា ធ្វើសកម្មភាព ឬទង្វើ ឬកិច្ចការឲ្យក្រុមហ៊ុន ឬក្នុងនាមជាតំណាងឲ្យក្រុមហ៊ុន សូមទាក់ទងការិយាល័យមេធាវី របស់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ ០២៣ ៦៤៣០ ១៦៨ ឬអ៊ីមែល [email protected] ឬអញ្ជើញ សាកសួរផ្ទាល់នៅការិយាល័យ មេធាវីរបស់ក្រុមហ៊ុន ស្ថិតិនៅមជ្ឍមណ្ឌលភ្នំពេញ អគារ G បន្ទប់លេខ ០៨២ ជាន់ផ្ទាល់ដី មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕