(ភ្នំពេញ)៖ កាន់តែកក្រើកទៀតហើយ បន្ទាប់ពីការប្រគុំតន្រ្តីនៅខេត្តកំពង់ឆ្នាំង ដែលមានទស្សនិជន ចូលរួមទស្សនាផ្ទាល់រាប់ពាន់អ្នក លើកនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា បានរួមគ្នាអង្រួនឆាកតន្រ្តី Eragold Concert 2017 យ៉ាងកក្រើក តាមរយៈបទចំរៀងពេញនិយមជាច្រើនបទ ជាពិសេសបទ រាំអញ្ចេកៗបានកន្រ្តាក់អារម្មណ៍អ្នកទស្សនា រាប់ពាន់អ្នកក្នុងខេត្តកំពង់ចាម។

ក្នុងព្រឹត្តិការណ៍ ដ៏កក្រើកនេះ មានវត្តមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ លោក នី រតនា កញ្ញា សុខ សីឡាលីន និងកញ្ញា បាច គីមមួយ ហើយការប្រគុំតន្ត្រីនេះ ក៏មានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ Eragold Singapore ។

តាមរយៈបទដ៏កន្ត្រាក់អារម្មណ៍ជាច្រើនបទ កាលពីចុងសប្ដាហ៍ ជាមួយកំពូលតារាចម្រៀងជាច្រើនរូប ។របស់តារាចង្រៀងទាំងអស់ បានអង្រួនឆាកតន្ត្រី Eragold Concert ជាមួយក្បាច់រាំដ៏គួរឲ្យជក់ចិត្ត ដែលធ្វើឲ្យទស្សនិកជនទាំងអស់ រំភើបរីករាយ និងហ៊ោកញ្ជៀវ នៅមុខសាលាគរុកោសល្យ ខេត្តកំពង់ចាម។ អ្នកទស្សនាផ្ទាល់យ៉ាងកុះករ ក៏បានចូលរួមទស្សនាស្តង់លក់ផលិតផល ហើយចាប់ចិត្តខ្លាំង ជាមួយរសជាតិដ៏ស្រស់ថ្លា របស់ទឹកសណ្តែកធម្មជាតិ Eragold ព្រមទាំងរីករាយជាមួយការថតរូប ការទទួលបានរង្វាន់ភ្លាម និងជាពិសេសការទទួលបានឱកាស សម្រាប់រង្វាន់ធំគឺ ម៉ូតូ Honda Dream 2017 ១គ្រឿង ទូរទស្សន៍ LED ៣២ អ៊ីញ ៥គ្រឿង និងរង្វាន់ជាច្រើនទៀត ដែលផ្តល់ជូនផ្ទាល់នៅរាល់ទីតាំងនៃការប្រគុំតន្រ្តី ។

លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលពត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។

កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះគោ Gold Cupp អាហារបំប៉ន Calsome និងភេស្ជៈប៉ូវកម្លាំង Zeus ហើយ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group ។ Eragold Concert 2017 នឹងមានវត្តមាន នៅក្រុងព្រះសីហនុ ឆ្នេរអូរឈើទាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ និងជាបន្តទៀតនៅ ខេត្តសៀមរាប និងក្រុងតាខ្មៅ។

កុំភ្លេចចូលរួមទស្សនា និងទទួលយករសជាតិដ៏ស្រស់ថ្លា ពីទឹកសណ្តែកធម្មជាតិ Eragold !