(ព្រះវិហារ)៖ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម និង អាជ្ញាធរស្រុករវៀង នៅថ្ងៃចន្ទនេះ បានចុះត្រួតពិនិត្យគុណភាពទំនិញ នៅក្នុងផ្សាររវៀង
 ខេត្តព្រះវិហារ និងបានរកឃើញទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ និងខូចគុណភាពមួយចំនួន កំពុងដាក់តាំងលក់។

ក្នុងការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ ដោយប្រតិបត្តិការត្រួតពិនិត្យទំនិញខូចគុណភាពនោះ មន្ត្រីកាំកុងត្រូលខេត្តព្រះវិហារ បានដកហូត និងដុតកំទេចចោលទំនិញខូចគុណភាពមួយចំនួន ក្នុងនោះរួមមាន៖ ទឹកក្រូចចំរុះ ចំណុះ១៦,៥ លីត្រ, នំចម្រុះ ទម្ងន់០៤ គីឡូក្រាម, ទឹកដោះគោជូ ចំណុះ ៧,២ លីត្រ, ទឹកត្រីចំណុះ ១,៥ លឺត្រ, ទឹកខ្មេះចំណុះ០៥លីត្រ៕