(ភ្នំពេញ)៖ អគ្គិភ័យបាននិងកំពុងឆាបឆេះគំនរសំរាមយ៉ាងសន្ធោសន្ធៅ ដែលទុកចោលនៅក្នុងដីឡូត៍មួយកន្លែង តាមផ្លូវលេខ៤៧៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងជួយអន្តរាគមន៍បាញ់ពន្លត់ ពីព្រោះភ្លើងឆេះឡើងក្រហមឆ្អិនឆ្អៅតែម្តង ខ្លាចក្រែរីករាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៕