(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានរៀបចំវេទិកាស្តីពី «ភាពរស់រវើករបស់ប្រជាជន បេតិកភណ្ឌវប្បធម៌ជាអត្តសញ្ញាណយើង បរិស្ថានជាអនាគត របស់យើង» ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ថោង ខុន ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលកំពុងធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាម តំណាក់កាលដោយចាប់ផ្តើមឡើងពីការ ធ្វើទំនើបស្ថាប័នដោយកំណែទម្រង់ ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងក្រសួងដែលធ្វើឲ្យមានប្រសិទ្ធភាពក្នុងការងារ និងការសម្រេចចិត្តផ្សេងៗ ការធ្វើកំណែទម្រង់លើការគ្រប់គ្រង ធនធានធម្មជាតិ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ តាមរយៈទេសចរណ៍ធម្មជាតិ៕