(សៀមរាប)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងកាលើកតម្លៃព្រវិហារ  (International Coordinating Committee for Preah Vihear "ICC-PV") បានបើកសម័យប្រជុំពេញអង្គលើកទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ។ កិច្ចប្រជុំនេះ ស្ថិតក្នុងកិច្ចសម្របសម្រួលដោយ​សហប្រធាន ប្រទេសចិន និងប្រទេសឥណ្ឌា ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ។

កិច្ចប្រជុំនេះ គឺស្ថិតក្នុងអធិបតីភាពរបស់លោកបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិភូរដ្ឋាភិបាលកម្ពុជា និង សហប្រធាន ប្រទេសចិន និងប្រទេសឥណ្ឌា, លោកបណ្ឌិត គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ, លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ, លោកអភិបាលខេត្តព្រះវិហារ, អភិបាលរងខេត្តសៀមរាប, ថ្នាក់ដឹកនាំ/មន្ត្រីនៃអាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិអប្សរា, និងវត្តមានរបស់លោកបណ្ឌិតសាស្ត្រាចារ្យ Azedine BESCHAOCH, រួមនិងតំណាងអង្គការ និងអ្នកជំនាញ, សិស្សនិស្សិត ជាមួយនិងដៃគូរចូលរួមសរុបប្រមាណជាង ២០០នាក់ ។ (មានសម្លេងបទសម្ភាស៍ជាមួយលោកបណ្ឌិត គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោក ផៃ ស៊ីផាន ទីស្ដីការគណ:រដ្ឋមន្រ្តី)