(ភ្នំពេញ)៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគំតន្ត្រី Anchor Beach Carnival 2017  ដែលជាការរៀបចំ​របស់​ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗនិងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ។

ស្របគ្នានោះនៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសារស្រាបៀរបណ្តើររទស្សនាបណ្តើរ ប្រៀបដូចជាកំពុងអង្គុយ នៅមាត់សមុទ្រពិតៗអញ្ចឹង។

ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival 2017 នៅភ្នំពេញបានបញ្ចប់  ក្រុមការងារនឹងបន្តធ្វើដំណើរ​ទៅបង្កើតវាល​ខ្សាច់​នៅខេត្តសៀមរាបចុងសប្តាហ៍ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ខ្សាច់ដែលយកមករៀបនេះគឺជាខ្សាច់សមុទ្រពិតៗ ដើម្បីយកមកកែច្នៃ និងរៀបចំជុំវិញឆាក​ឲ្យដូចឆ្នេរ​សមុទ្រអញ្ចឹង៕