(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន តារាល្បីៗខែ្មរ និងថៃបានធ្វើឲ្យកក្រើក ក្រុងកោះពេជ្រ ក្នុងព្រឹត្ដិការណ៍ Anchor Beach Carnival 2017 ដែលមាន លោកឆាយ វីរៈយុទ្ធ, ពេជ្រ សោភា, Step, ជីដេវីដ,នីកូ រួមជាមួយតារាថៃពីររូបទៀតគឺលោក Nick Kunatip និងលោក Bad Nongbew  បានធ្វើឲ្យកក្រើកឆាកដ៏អស្ចារ្យនៃការប្រគំតន្ត្រី Anchor Beach Carnival 2017 នៅមជ្ឍមណ្ឌលកោះពេជ្រកាលពីយប់មិញនេះ។

តារាថៃបានច្រៀងបទល្បីៗពេញនិយមបែបយុវវ័យ និងតារាចម្រៀងខ្មែរបានលើកយកបទចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលសុទ្ធតែជាបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ជាមួយនិងការស្លៀកពាក់ប្លែកៗ និងទាក់ទាញ់។

ទន្ទឹមនឹងនោះ មិនត្រឹមតែមានបទម្រៀងដ៏ជក់ចិត្តនោះទេ ថែមទាំងមានកំពូលតារាកំប្លែងជើងចាស់ គឺលោកនាយក្រឹមមកចូលរួមសម្តែងអមជាមួយអ្នកនាង ពេជ្យ សោភា ដែលញ៉ាំងឲ្យមជ្ឈមណ្ឌលកោះពេជ្រស្ទើរតែគ្មានកន្លែងទំនេរ ដែលធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ   ហើយនឹងធ្វើឲ្យអ្នកគាំទ្រច្រៀងតាមផង រាំតាមផង។

ហើយអ្វីដែលគួរចាប់អារម្មណ៍នោះ នៅមុនពេលនៃការប្រគំតន្ត្រី Anchor Beach Carnival 2017 គឺមានការរាំ Carnival ពីអ្នករាំបុរសសង្ហាៗ និងនារីស្រស់ស្អាតចំនួន២០នាក់ ដែលសម្លៀកបំពាក់មានការតុបតែង និងច្នៃដោយរោមសត្វនេះ ក៏ជាហេតុធ្វើឲ្យថ្ងៃទី២នេះ មានអ្នកចូលរួមទស្សនាច្រើន ដោយបរវេណនៅខាងមុខសាលមហោស្របកោះពេជ្រសឹងតែគ្មានកន្លែងទំនេរ៕