(ភ្នំពេញ)៖ បទថ្មីជាចង្វាក់ញាក់​កន្ត្រាក់អារម្មណ៍ របស់ផលិតកម្ម រស្មីហង្សមាស ដែលជាសំនៀង​ឆ្លើយឆ្លងគ្នា របស់កំពូល​តារាចម្រៀង ព្រាប សុវត្ថ និងកញ្ញា ឱក សុគន្ធកញ្ញា មានចំណងជើងថា «អរគុណដែលឲ្យខ្ចីលុយ» ពិតជាកំពុងតែទទួលបាននូវការគាំទ្រខ្លាំង ខណៈអ្នកស្ដាប់ជាច្រើន ជួបប្រទះដូចទៅក្នុងអត្ថន័យ នៃបទចម្រៀងនេះ និងហាក់បានឌឺដង ដល់អ្នកខ្ចីលុយ និងអ្នកឲ្យលុយគេខ្ចីផងដែរ។

ជាការពិតណាស់ ចូលមកដល់ថ្ងៃទី ២២ ខែមីនា នេះ​ គឺជិតដាច់ខែហើយ! នរណាខ្លះចាប់ផ្ដើមខ្ចីលុយគេបណ្ដើរៗហើយ? ​ប៉ុន្តែបើស្ដាប់បទនេះ អ្នកខ្ចីត្រូវយល់ មុននឹងខ្ចីលុយនរណាម្នាក់ ពោលបើខ្ចីលុយរៀល សងលុយរៀល បើខ្ចីដុល្លារត្រូវសងដុល្លារ ហើយបើខ្ចីលុយបាត ក៏ត្រូវសងលុយបាតដែរ។ សម្រាប់អត្ថន័យក្នុងបទនេះ ហាក់បានដាស់តឿន ដល់អ្នកស្ដាប់ ក្នុងសំណុំរឿងខ្ចីលុយ ដើម្បីឲ្យដឹងជាមុនថា ត្រូវធ្វើយ៉ាងម៉េច។

បទ «អរគុណដែលឲ្យខ្ចីលុយ» គឺជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយ DJ ក្ដិប និងនិពន្ធបទភ្លេង ដោយ Funta ។ តោះ! មកស្ដាប់បទថ្មីនេះ ហើយត្រៀមទុករាំលេងថ្ងៃចូលឆ្នាំថ្មីនេះ ឲ្យហើយទៅ៖