(ភ្នំពេញ)៖ ក្នុងពិធីបង្ហាញជាផ្លូវការនូវប្រភេទនំថ្មី នៅសាខាមហាវិថី ម៉ៅ សេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា ដែលជាសាខាទី៤របស់ខ្លួន លោក ហែម សំណាង អ្នកគ្រប់គ្រងហាង​ សាខាម៉ៅសេទុងថា នំចំនួន៧ប្រភេទថ្មី នឹងលក់បញ្ចុះតម្លៃពិសេស​និងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S8+ ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ដែលសព្វថ្ងៃនេះ ប្រេដថក មាននំប្រមាណជាង១០០មុខរួចទៅហើយ។

លោក បន្តថា «នំប្រភេទថ្មីទាំង៧មុខនោះ​រួមមាន៖ Mini Cheese Croissant, Gooey Goody, Mini Ham & Cheese, Cheese Deluxe, Cheese Lava Croissant, Mini Cheese Boat, Mini Parmesan Cheese Cake, Bacon Full of Cheese, Original Cheese Tart, Hokkaido Choco Roll, Lemon Cheese,  ដែលលើកនេះគ្រប់នំបុ័ងទាំងអស់គឺមានគ្រឿងផ្សំពីឈីស​ ដែលនំចូលមកពីប្រទេស​ New Zealandមានគុណភាពខ្ពស់មិនប៉ះពាល់ដល់សុខភាព។ បន្ថែមទៅលើរសជាតិដែលឆ្ងាញ់នេះ​ ក៏មានកម្មវិធីពិសេស​ គឺទិញនំចំនួន៧​  តម្លៃត្រឹមតែ ៤.៨០ដុល្លារ តែប៉ុណ្ណោះ ចំណាយតិច ហើយថែមទាំងទទួលបានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy S8​+ ទៀតផង។ លើសពីនេះ អតិថិជនទាំងអស់ អាចខ្ចប់សម្រាប់ជូនអ្នកមានគុណ និងក្រុមគ្រួសារផងក្នុងឱកាសពិសេសនេះ»។

លោកថ្លែងបន្ដថា BreadTalk Cambodia ជាហាងផលិតនំប៉័ង ខ្នាតអន្តរជាតិធំមួយ ក្នុងចំណោមហាងល្បីៗនៅលើពិភពលោក ហើយបានចាប់ផ្តើមប្រតិបតិ្តការ របស់ខ្លួនដំបូង នៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៤ ។ ហើយហាងនំប៉័ង ប្រេដថក មានជំនាញក្នុងការធ្វើនំប៉័ង នំផ្អែម ​និងនំមានរសជាតិឆ្ងាញ់ៗដទៃទៀត ដែលផ្សំឡើងពីពពួក ធញ្ញជាតិ ផ្លែឈើ និងឈីស ដ៏ល្អមកពីជុំវិញពិភពលោក ។

លោកថ្លែងទៀតថា ក្រៅពីនំប៉័ង ប្រេដថក មានកាហ្វេ និងភេសជ្ជៈផ្សេងៗជាច្រើនមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ប្រ៊េដថក ទទួលបានការគាំទ្រយ៉ាងខ្លាំង បើនិយាយពីនំប៉័ង មានរសជាតិឆ្ងាញ់ ពិសេសប្រ៊េដថក បានផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា ប្រមាណជាជាង២០០នាក់ ។

លោកបន្ថែមថា ប្រ៊េដថក ជាហាងនំប៉័ងលំដាប់អន្តរជាតិ មកពីប្រទេសសឹង្ហបុរី ដែលបានបើកសាខាទី១ ក្នុងប្រទេសកម្ពុជា ចាប់តាំងពីចុងឆ្នាំ២០១៤ ហើយមកដល់បច្ចុប្បន្ននេះ ប្រេដថក មានសាខា ចំនួន៥ទីតាំង។ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា​ សាខាទី៥ ផ្សារទំនើបស្ទឹងមានជ័យថ្មី​ និងសាខាទី៦​ កម្ពុជាក្រោម​ និងបើកក្នុងពេលឆាប់ៗនេះ។

សូមរីករាយជាមួយ នំរសជាតិថ្មី ឈ្ងុយឆ្ងាញ់ពីហាងនំបុ័ង BreadTalk ដែលមានអនាម័យខ្ពស់ សោភ័ណភាពជាទីពេញនិយម ហាងនំប៉័ងរសជាតិដើមរបស់ ប្រទេសសឹង្ហបុរី កំពុងតែធ្វើដំណើរវាយលុក  ក្នុងទីផ្សារនៃប្រទេសកម្ពុជា៕