(កណ្តាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថា មនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់ការខិតខំប្រឹងប្រែង ទើបទទួលបានជោគជ័យ មានន័យថា «ភាពជោគជ័យមិនអាចកើតឡើងបានទេ បើគ្មានការប្រឹងប្រែងនោះ»។

លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើហបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបញ្ចុះបឋមសិលាអគាសាលារៀន១ខ្នង នៃវិទ្យាល័យស្អាង ដែលជាអំណោយដ៏របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យហ៊ុន សែនស្អាង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្អាង និងចុះជួយឃុំខ្សាច់ជម្លា រួមនិងការងារចុះជួយស្រុកស្អាង ជាច្រើនរូបទៀត រួមនឹងមន្ត្រីជុំវិញការិយាល័យស្រុកស្អាង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារនិងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។

បើតាមមន្ត្រីសាលាស្រុកស្អាង បានឲ្យដឹងថា ដោយសារតែសាលារៀន១ខ្នងនៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ស្រុកស្អាង សាងសង់អំពើឈើមានសភាពចាស់ទ្រុឌទ្រោមនោះ ទើបប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនបាន ឧបត្ថម្ភឲ្យសាងសងថ្មី និងបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ ទៅតាមជំនឿដើម្បីបួងសួងសុំសេចក្តីពេលការដ្ឋាន សាងសង់ចាប់ផ្តើមដំណើរនោះ។

នៅក្នុងពិធីនោះលោក ម៉ៅ ភិរុណ បានបញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថា នៅតែប៉ុន្មានខែទៀតទេ  គឺសិស្សានុសិស្សទាំងនៅចូលការប្រឡងយក សញ្ញាបត្របាក់ឌុបហើយដូច្នេះក្មួយៗត្រូវខិតខំសិក្សា ដើម្បីចូលរួមប្រឡងទទួលបានជោគជ័យ ព្រោះជោគគឺបានមកពីការខិតខំប្រឹងប្រែង គ្មានជោគជ័យណាបានមក ដោយគ្មានការប្រឹងប្រែងនោះទេ។

លោកបានបន្តថា កាលឆ្នាំ២០១៦ សិស្សនៅចេញពីស្រុកស្អាងប្រឡងជាប់និទេសអេចំនួន៣នាក់ សាលា វិទ្យាល័យហ៊ុន សែនស្អាងនេះ មានចំនួន២នាក់ និងនៅវិទ្យាល័យព្រែកអំបិល ចំនួនម្នាក់ ដូច្នេះសម្រាប់ ការចូលរួម ប្រឡងនៅ ឆ្នាំ២០១៧នេះ លោកសង្ឃឹមថា ក្មួយៗទាំងអស់និងប្រឡងជាប់បានច្រើនជាង ឆ្នាំ២០១៦ ដើម្បីយកកិត្តិយស ជូនសាលាក៏ដូចមុខមាត់ស្រុកស្អាងទាំងមូលផងដែរ។

អភិបាលខេត្តកណ្តាល ក៏បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋថា ក្រោយផ្លូវលេខ២១បេនេះ ស្ថាបនារួច លោកនឹងដាក់ ភ្លើងបំភ្លឺផ្លូវ ដោយដាក់ចាប់ពីសាលាស្រុកស្អាងចេញទៅម្ខាង១គីឡូដី ដើម្បីឲ្យទីរួមស្រុកស្អាង ប្រែក្លាយមុខមាត់ បន្ថែមទៀត៕