(ភ្នំពេញ)៖ នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យទនេ្លនឹងចាប់ផ្ដើមប្រារព្ធ ឡើងនៅក្នុងខេត្តស្ទឹងត្រែង ដែលមាន​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧។

ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែល ទៅចូលរួមលេងកំសាន្ដ នាឱកាសបុណ្យនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បានបង្ហាញរូបថតក្រុមជនសង្ស័យលូកហោប៉ៅ ឆក់ និងបង្ហាញលេខទូរស័ព្ទចំនួន៧ខ្សែ ដើម្បីដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ ទៅដល់​​​នគរ​បាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង។

ប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងទៅកាន់ នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤៕