(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រហូតមកដល់ពេលនេះ អដ្ឋិធាតុរបស់កងទ័ពវៀតណាម ចំនួន៣០០០ ត្រូវបានរកឃើញហើយ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង ក្នុងនោះអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានសហការផ្តល់សិទ្ធិក្នុងការស្វែងរក បានយ៉ាង ប្រសើរ ហើយភាគីវៀតណាម ស្នើក៏ឲ្យអាជ្ញាធរនិងសមត្ថកិច្ចរបស់កម្ពុជា ជួយស្វែងរកព័ត៌មាន បន្ថែមអដ្ឋិធាតុមួយចំនួន ដែលនៅសេសសល់។ តាមការប៉ាន់ស្មាន អដ្ឋិធាតុកងទ័ពស្មគ្រ័ចិត្តប្រជាជន វៀតណាម ដែលពិតជានៅសល់លើទឹកដី ខេត្តកំពង់ស្ពឺ មួយចំនួន។  

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងបែបនេះ ខណៈលោក និង គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ដែលដឹកដោយ លោកឧត្តមសេនីយ៏ត្រី ផាំ វ៉ាន់ជួ មេបញ្ជាការរងយោធភូមិភាគទី៩ ចំណែកភាគីកម្ពុជាមានលោកឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោគ ជាមេបញ្ជាការយោធភូមិភាគទី៣ រួមទាំងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងរងខេត្តកំពង់ស្ពឺជាច្រើនរូប បានជួបប្រជុំគ្នា នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ស្ពឺ បាននិយាយទៅកាន់ ប្រតិភូយោធាយោធភូមិទី៩កងទ័ពវៀតណាម ថាខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានការអភិវឌ្ឍគ្រប់ផ្នែក ហើយអាជ្ញាធរខេត្ត និងបន្តសហការណ៏ឲ្យកាន់តែប្រសើរ ថែមទៀតចំពោៈការស្វែងរកអដ្ឋិធាតុ និងការសហការណ៏ជាដៃផ្សេងៗក្នុងនាមប្រទេសជិតខាងនិងគ្នា ។

លោកអភិបាល ក៏បានស្នើសុំ ឲ្យភាគីវៀតណាម ផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនមកឲ្យរដ្ឋបាលខេត្ត និងកងកម្លាំងក្នុងខេត្ត ដែលអាចធ្វើទៅបានក្នុងនាមជាប្រទេសធ្លាប់មានកិច្ចសហការណ៏គ្នាកន្លងមកផងែរ ។លោកឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣បានលើកឡើងថាកន្លងមកការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមនេៈត្រូវបានមនុស្សអគតិយកទៅនិយាយក្នុងន័យវាយប្រហាមករាជរដ្ឋាភិបាលកម្ពុជាថាការស្វែងរកអដ្ឋិធាតុគឺជាការ(ស្វែងរកកំណប់)របស់កងទ័ពវៀតណាមលើទឹកដីកម្ពុជាទៅវិញ ។

ជាការឆ្លើយតប ភាគីវៀតណាម បានលើកឡើងថា ការស្វែងរកអដ្ឋិធាតុ របស់កងទ័ពប្រជាជន ស្មគ្រ័ចិត្តវៀតណាម ជាច្រើនខេត្ត ពិតជាមានការសហការណ៏យ៉ាងល្អ និងបានយក ចិត្តទុកដាក់ពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ របស់កម្ពុជា ដោយឡែកខេត្តកំពង់ស្ពឺវិញ ដែរជាចំណុចដែលមានអដ្ឋិធាតុ កងទ័ពប្រជាជនវៀតណាម ច្រើនជាងគេ៕