(ភ្នំពេញ)៖ ដើម្បីអបអរការមកដល់នៃសាមសុង Galaxy S8 ក្រុមហ៊ុនសាមសុងថៃសាខាកម្ពុជាបានអញ្ជើញ អ្នកកាសែត និងអ្នកចែកចាយទូរស័ព្ទដៃជាច្រើន មកចូលរួមព្រឹត្តិការណ៍ ដាក់បង្ហាញរូបរាងជាលក្ខណៈអន្តរជាតិ នៅអាគារ Phnom Penh Tower ជាន់ទី២២ តាមរយៈវីដេអូផ្សាយបន្តផ្ទាល់កាលពីយប់មិញ។

ទូរស័ព្ទសាមសុង Galaxy S8 ត្រូវបានដាក់បង្ហាញរូបរាងក្នុងទីក្រុងញូយ៉ក ដោយមានការរចនាយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញពីគ្រប់ជ្រុង ទាំងអស់តាំងពីខាងក្រោយទៅមុខ
និងពីខាងក្រោមទៅលើ។ ជាមួយនឹងអេក្រង់ដែលស្ទើរនឹងមិនមានស៊ុមសងខាង ទូរស័ព្ទសាមសុង Galaxy S8 ផ្តល់នូវទិដ្ឋភាពផ្តេកបានយ៉ាងធំ ទិដ្ឋភាពបញ្ឈរបានខ្ពស់ នៅពេលប្រៀបធៀប ជាមួយស៊េរីមុនៗ ខណៈពេលដែលពណ៌ស្រស់ស្អាតបែបធម្មជាតិដោយបច្ចេកវិទ្យា Dual Pixel  នាំយករូបភាពដែលមើលទៅហាក់ដូចជាផុសចេញពីអេក្រង់នៅក្នុងដៃរបស់អ្នក។

ម្ខាស់ហាងទូរសព្ទដៃ អប្សរា បានថ្លែងថា «វាជារឿងមួយដ៏អស្ចារ្យ ខ្ញុំមិនដឹងថាសាមសុងអាចបង្កើតវាបាន ហើយខ្ញុំនឹងទន្ទឹងរង់ចាំមើលដោយផ្ទាល់ភ្នែក ហើយវាមានភាពភ្លឺរលោង និងអេក្រង់មានទំហំធំ  ហើយចំណែកស៊ុមទាំងសងខាងមានលក្ខណៈស្តើងមែនទែន ដែលខ្ញុំគិតថាទូរស័ព្ទមិនមានគែមទៀតផង»

ការលុបបំបាតនៃប៊ូតុង Home នៅលើផ្ទៃខាងមុខធ្វើឲ្យរូបរាងនៃ S8 មានភាពថ្លៃថ្នូរ អស្ចារ្យ និងឆើតឆាយឈានថែមមួយកម្រិតទៀត ដូចដែលការលេចធ្លាយកន្លងមក។ ជាមួយនឹងការពង្រីកអេក្រង់ របស់S8 គឺ៥.៨អ៊ីង និង៦.២អ៊ីង សម្រាប់ S8+ ផ្នែកផ្តេកសងខាងកោងដល់គែម ហើយកម្ពស់បញ្ឈររបស់វាលាតសន្ធឹងពីកំពូលទៅបាត ដែលផ្តល់នូវបទពិសោធន៍មួយដ៏ថ្មី ប្រៀបបានដូចអ្នក កំពុងកាន់អេក្រង់ស្តើងមួយក្នុងបាតដៃរបស់អ្នក។

ភ្ញៀវកិត្តយសមួយមកពីហាងលក់ទូរស័ព្ទ នីកា បានលើកឡើងថា «ខ្ញុំពិតជាស្រទ្បាញ់អេក្រង់វាខ្លាំងណាស់។ ប្រៀបបានដូចជាកាន់អេក្រង់ប្រភេទ HDTV នៅក្នុងដៃរបស់អ្នកអីចឹង ហើយម្យ៉ាងទៀតវាជាដៃគូជំនួញដ៏វៃឆ្លាត ម៉ាស៊ីនថតរូបដ៏ល្អ បណ្តុំកម្សាន្ត និងទូរទស្សន៍មួយ។ វាគឺជាអ្វីទាំងអស់ដែលអ្នកចង់បានក្នុងទូរស័ព្ទដៃមួយ។ តើនរណាមិនប្រើទូរស័ព្ទដ៏ស្រស់ស្អាតមួយនេះ!»

ជាមួយគ្នានោះដែរភ្ញៀវកិត្តយសមួយទៀតមកពីហាងលក់ទូរស័ព្ទ KLD ក៏មានចំណាប់អារម្មណ៌ទៅលើ ទូរសព្ទ Galaxy S8 & S8+ ថាខ្ញុំ ជឿជាក់ថាទូរសព្ទ Galaxy S8 & S8+ នឹងវាយលុកទីផ្សារ កម្ពុជាបានយ៉ាងឆាប់រហ័ស។ ក្រៅពីអេក្រង់ដ៏ស្រស់ស្អាតនេះ ក្រុមហ៊ុនសាមសុងក៏បានធានានូវដំណើរការនៃទូរស័ព្ទ Galaxy S8 ឲ្យកាន់តែប្រសើរទ្បើង ហើយបច្ចេកទេសពិសេសសំខាន់ៗ នៃទូរស័ព្ទដៃមួយនេះត្រូវបានធានាដោយប្រភេទ Quad-core in 2.45Ghz CPU, 4GB RAM, IP68 បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក កាស AKG អេក្រង់កោង និងបំពាក់ដោយ 4K resolution ដ៏ទំនើប។
Infinity Display ដែលធ្វើឲ្យទំហំអេក្រង់ធំជាងមុន និងមានរូបរាងស្រស់ស្អាតជាមួយគែមកោងនៃស៊េរីរបស់សាមសុង Galaxy S Series ដែលផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃនេះ ទោះបីវាត្រូវបានប្រើសម្រាប់ជំនួញ ការកម្សាន្ត ឬលេងហ្គេម ស្មាតហ្វូនសាមសុង Galaxy S8 ធានាទទួលបានការពេញចិត្តលើសពីការរំពឹងទុក។ ថ្មកាន់បានយូរភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្ម បានយ៉ាងរហ័ស។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងថៃ សាខាកម្ពុជាបានថ្លែងថា «ខ្ញុំជឿជាក់ថាទូរស័ព្ទសាមសុង Galaxy S8 ដែលជាទូរស័ព្ទដៃដ៏ទំនើបមួយនេះ នឹងវាយលុកទីផ្សារកម្ពុជា បានយ៉ាងឆាប់រហ័ស។ ជាមួយការរចនាដ៏ល្អប្រណិត ដំណើរការយ៉ាងល្អប្រសើរ និងបច្ចេកវិទ្យាដ៏ខ្ពស់ ស្មាតហ្វូននេះនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទនៅ ក្នុងប្រទេសកម្ពុជា»

S8 មាន 5 ពណ៌ដ៏អស្ចារ្យ ដែលស្មាតហ្វូនដ៏ទំនើបនេះត្រូវបានរំពឹងទុកថានឹងមកដល់កម្ពុជានៅចុងខែមេសា ឬដើមខែឧសភា ហើយនឹងមានការបន្ថែមជូនជាពិសេសពី សាមសុងទៀតផង។ ដូច្នេះហើយ ប្រសិនបើអ្នកមានចំណូលចិត្ត សូមតាមដានជាមួយសាមសុងដើម្បីដឹងព័ត៌មានពីការមកដល់របស់ស្មាតហ្វូននេះ។

Samsung Electronics co., Ltd ជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com៕