(ភ្នំពេញ)៖ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យរុស្ស៊ី ជួយកែលំអរមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ឲ្យកាន់តែល្អប្រសើរទាំងបច្ចេកទេសព្យាបាល និងបរិក្ខាពេទ្យ ដើម្បីរំលឹកពីចំណងមិត្តភាពដ៏ល្អប្រសើររវាងខ្មែរ-រុស្ស៊ី កាលពីអតីតកាល។

សំណើរបស់លោក អ៊ុច បូរិទ្ធ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ីហ្គ័រ ម៉ូហ្គូឡូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ។

ក្នុងជំនួបនោះ លោក អ៊ុច បូរិទ្ធ បានប្រាប់លោក អ៉ីហ្គ័រ ម៉ូហ្គូឡូ ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជានិមិត្តរូប និងជាមរតក នៃទំនាក់ទំ នងរវាងខ្មែរ និងរុស្ស៊ី។

បើតាមលោក អ៊ុច បូរិទ្ធ សំណើនេះ គឺត្រូវបានភាគីរុស្ស៊ី រីករាយក្នុងការជួយកែលំអរទាំងបច្ចេកទេស និងការបំពាក់បរិក្ខាពេទ្យនៅក្នុងមន្ទីរពេទ្យនេះ ឲ្យកាន់តែល្អប្រសើរ៕