(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សមាជិកគណៈកម្មាធិការកណ្តាល​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រសួងធម្មការ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានបើកប្រជុំបូកសរុបការងារប្រចាំខែមីនា នៃគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួង និងប្រធានសាខាទាំ២៥ ផងដែរ។

លោកបន្តថា អង្គប្រជុំបានពង្រឹងសតិអារម្មណ៍គោលជំហរនយោបាយ និងការចាត់តាំងដល់គណៈកម្មាធិការបក្សគ្រប់ផ្នែក រួមទាំងជំរុញការបន្តចុះមូលដ្ឋានឲ្យបានទៀងទាត់ ដល់គ្រប់ខ្នងផ្ទះគ្រួសារបក្សគ្រប់ៗគ្នា៕