(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​កើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង​ រថយន្ដធុនធំ​២គ្រឿង និងអ្នកថ្មើរជើង២នាក់​ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក,​ ស្រវឹង១លើក,​ និងមិនប្រកាន់ស្ដាំលើ​ក​។

សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើង ចំនួ​ន៣១២លើក បណ្ដាលឲ្យមនុស្សស្លាប់១៦២នាក់ របួសធ្ងន់ចំនួន២៩៧នាក់ និងរងរបួសស្រាល​១៦០​ចំនួននាក់៕