(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសូត្រមន្ត ប្រសិទ្ធពរជ័យ​សិរីសួស្តី​ ជ័យមង្គល​ វិបុលសុខ ដល់មន្រ្តីទូទាំងសាលាខណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ។

ក្នុងពិធីសូត្រមន្តនេះ ដោយមានការចូលរួម ពីសំណាក់លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងលោក លោកស្រីអភិបាលរង ព្រមទាំងមន្ត្រីទូទាំងសាលាខណ្ឌ ជាង២០០នាក់។

លោក​ ហែម ដារិទ្ធិ បានផ្ដែផ្ដាំឲ្យមន្ត្រីទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់បម្រើដល់ប្រជាពលរដ្ឋ ឱ្យបានល្អខ្ជាប់ខ្ជួន និងត្រូវរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋឱ្យបានកក់ក្តៅ៕