(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ ថ្នាក់បរិញ្ញាបត្រជំនាន់ទី១១ និង​ថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១៣-១៤ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៤-២០១៥ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

អាស្រ័យដូចបានជម្រាបខាងលើនេះ សាកលវិទ្យាល័យធនធានមនុស្ស សូមឲ្យនិស្សិតជ័យលាភីទាំងអស់ អញ្ជើញមកកាន់សាកល វិទ្យាល័យធនធានមនុស្ស ចាប់ពីថ្ងៃ​ជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ តទៅដើម្បីទទួលបានព័ត៌មានលម្អិត ស្ដីពីការទទួលសញ្ញាបត្រ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកខាងសាកលវិទ្យាល័យធនធានមនុស្ស ឬតាមរយៈទូរស័ព្ទលេខ០១៧ ៨៥០ ៧០៨, ០៨៦ ២៤១ ២៥៥, ០១២ ៩៧១ ៧១៦, ០៩៣ ២៧២ ៧៦៨៕