(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រលប់ថ្ងៃទី២០ ខែមេសានេះថា​ មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ហៅសួរនាំនៅថ្ងៃនេះសង្ស័យពាក់ព័ន្ធអំពើពុករលួយ។

លោកបញ្ជាក់ទៀតថា តាមច្បាប់ ACU មានសិទ្ធិសាកសួរក្នុងរយៈពេល៤៨ម៉ោង ប្រសិនបើបុគ្គលនោះ មិនមានជាប់ពាក់ព័ន្ធអ្វីទេ នឹងត្រូវអនុញ្ញាតឲ្យមកវិញ។

យោងតាមប្រភពព័ត៌មានដែលអង្គភាព Fresh News ទទួលបាន ជនសង្ស័យមានឈ្មោះ ឈឹម ពិសិដ្ឋ អាយុជាង៥០ឆ្នាំ មានតួនាទី ជាជំនួយការអគ្គលេខាធិការងម្នាក់ នៅ CDC។ បើតាមព័ត៌មាន នៅព្រលប់ថ្ងៃនេះ ACU សម្រេចឃាត់ខ្លួនមន្រ្តីរូបនេះតែម្តង ក្រោយហៅទៅសួរនាំ។

ជុំវិញការឃាត់សួរនាំនេះ Fresh News មិនទាន់អាចសុំការបំភ្លឺពីប្រមុខអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ៕