(ភ្នំពេញ)៖ ក្រុមហ៊ុន Andromeda នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានរៀបចំនូវកម្មវិធីសិក្ខាសាលាមួយស្ដីអំពីផលិតផល និងដំណោះស្រាយថ្មីៗរបស់ក្រុមហ៊ុន WatchGuard រួមទាំងបានបង្ហាញអំពីផលិតផលព័ត៌មានវិទ្យា និងដំណោះស្រាយថ្មីៗនៃ​ផលិតផល WatchGuard ផងដែរ។

លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុន​របស់​លោកទទួល បាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ ដៃគូចែកចាយក៏ដូចជាអតិថិជន​តាមបណ្តាក្រុមហ៊ុននានា​ទៅលើផលិតផល WatchGuard នេះ។

ឆ្លៀតក្នុងឱកាសនេះដែរលោកក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Andromeda និងផលិតផលពត៌មានវិទ្យា (IT)ជាច្រើនរួមមាន WatchGuard Barracuda Sangfor Panduit QNAP Zebra Extreme Ekorack Softing ZyXELហើយនិង Edge-Core ដែលសុទ្ធសឹងតែ​ជា​ផលិតផលកំពុងទទួលបានការគាំទ្រស្ទើរតែ គ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។

លោកបានបន្តទៀតថា «ក្រុមហ៊ុន Andromeda គឺជាក្រុមហ៊ុនដែលមានគោលការណ៍ និងយុតិ្តសាស្រ្តយ៉ាង​រឹងមំានិង​ច្បាស់លាស់​ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាផ្តល់នូវទំនុកចិត្តជូនដល់គ្រប់ដៃគូចែកចាយ ទាំងអស់ដែលជាកត្តា​ធ្វើអោយ​ក្រុមហ៊ុនលោកទទួលបាននូវភាពជោគជ័យ។ យ៉ាងណាមិញយោងទៅលើសក្តានុភាពនៃភាព ជោគជ័យ​ទាំងអស់នេះហើយ ទើបក្រុមហ៊ុន WatchGuard មានទំនុកចិត្តក្នុងការប្រគល់សិទ្ធិ ចែកចាយផ្តាច់មុខមកអោយក្រុមហ៊ុន Andromeda ធ្វើជាតំណាងចែកចាយនៅក្នុងទីផ្សារកម្ពុជា»

ក្នុងនោះផងដែរលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្ររាល់គ្រប់ផលិតផលរបស់ក្រុមហ៊ុនAndromeda កន្លងមក។

ជាមួយគ្នានោះលោក Daniel Phuan និងលោក Vincent Tan តំណាងអោយក្រុមហ៊ុន WatchGuard ក៏បានធ្វើបទបង្ហាញអំពី​ផលិតផល និងដំណោះស្រាយល្អៗរបស់ក្រុមហ៊ុន WatchGuard ជូនចំពោះអតិថិជននានាដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសា​លានោះផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន WatchGuard និងAndromeda ក៏បានបង្ហាញនូវផលិតផលយ៉ាងច្រើន​ជូនដល់អតិថិជន ដើម្បីទស្សនាក៏ដូចជាធ្វើការ សាកល្បងប្រើប្រាស់នៅក្នុងកម្មវិធីនេះថែមទៀតផង៕