(ភ្នំពេញ)៖ លោក ហេង គៀន ជាអតិថិជនមានសំណាងបំផុត ដែលបានឈ្នះរង្វាន់ធំ នូវទូរទស្សន៍មួយគ្រឿងម៉ាក សូនី (Sony BRAVIA 4K Android TV ទំហំ 55 អ៊ីញ) ដែលមានតម្លៃដល់ទៅ ១,៥៩៩ដុល្លារអាមេរិក បានបង្ហាញរូបពិត មកទទួលរង្វាន់ពីក្រុមហ៊ុន Sony ក្នុងទឹកមុខរំភើបរីករាយក្រៃលែង នៅបន្ទប់តាំងបង្ហាញផលិតផល Sony (Sony Showroom) ដែលមានទីតាំង នៅខាងត្បូងវិមានឯករាជ្យ នារសៀលថ្ងៃទី២០ ខែមេសានេះ។

លោក ហេង គៀន មានឈ្មោះនៅក្នុង Facebook ថា «Kean Heng» មានទីលំនៅក្នុងរាជធានីភ្នំពេញ មានអាយុ ២៥ ឆ្នាំ បានឲ្យដឹងថា លោកមានអារម្មណ៍រំភើបរីករាយ យ៉ាងខ្លាំងនៅពេលដឹងថា ខ្លួនជាអ្នកដែល​មានសំណាងដ៏អស្ចារ្យ ត្រូវបានក្រុមហ៊ុនចាប់រង្វាន់ ចំឈ្មោះរបស់លោក ក្នុងចំណោមបេក្ខជនចូលរួមដល់ទៅ ២០០នាក់ ឈ្នះរង្វាន់ធំ​ពីព្រឹត្តិការណ៍ «សូនីធំធំ» កាលពីថ្ងៃទី ១៣ ខែមេសានេះ។

លោក ហេង គៀន អ្នកឈ្នះរង្វាន់ធំពីព្រឹត្តិការណ៍ «សូនីធំធំ» បានបន្តទៀតថា «ការចូលរួមលេងនេះ គ្រាន់តែខ្ញុំមានបំណងចង់ឈ្នះ នូវទូរទស្សន៍ដ៏ធំពីកម្មវិធី សូនីធំធំ ហើយខ្ញុំក៏មិនធ្លាប់នឹកស្មានសោះថា ខ្ញុំនឹងបានក្លាយជាអ្នកឈ្នះនោះទេ ប៉ុន្តែឥឡូវនេះ បំណងប្រាថ្នាមួយនេះ​ បានក្លាយជាការពិតហើយ ហើយអ្នកឈ្នះនោះ គឺពិតជារូបខ្ញុំ! ខ្ញុំបាទផ្ទាល់ ពិតជាមានអារម្មណ៍រំភើបសប្បាយ រីករាយខ្លាំងមែនទែន ហើយក៏សូមអរគុណ ដល់ក្រុមហ៊ុន Sony ដែលបានរៀបចំកម្មវិធីនេះឡើង ដែលអាចឲ្យខ្ញុំបានឈ្នះ និងក៏សូមជូនពរ ដល់ក្រុមហ៊ុន Sony សូមឲ្យមានអតិថិជន កាន់តែច្រើនឡើងថែមទៀត»

លោក គង់ ជំនោរ អ្នកតំណាងនៃក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ បានមានប្រសាសន៍ នៅក្នុងពិធីប្រគល់រង្វាន់នោះថា អស់រយៈពេលជិតមួយ​ខែហើយ ដែលក្រុមហ៊ុន បានដំណើរការកម្មវិធីប្រកួត ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ «សូនីធំធំ»។ ទីបំផុតយើងក៏បានប្រគល់ នូវរង្វាន់ធំជូនដល់បេក្ខជន ដែលមានសំណាងគឺ លោក ហេង គៀន នូវទូរទស្សន៍អេក្រង់ធំ និងស្រស់ស្អាត «Sony BRAVIA 4K Android TV ទំហំ 55 អ៊ីញ» មួយគ្រឿង ដែលជាកម្មវិធីមួយរៀបចំឡើង ក្នុងគោលបំណង បង្កើតភាពសប្បាយរីករាយ ជូនអ្នកគាំទ្រផលិតផល Sony នាឱកាសចូលឆ្នាំខ្មែរ ចូលរួមលេងកម្សាន្ត និងផ្សងសំណាងសប្បាយៗ តាមរយៈ Facebook page របស់ Sony Showroom by Sunsimexco Co., Ltd.។

លោក គង់ ជំនោរ មានប្រសាសន៍បន្ថែមថា Sony ជាម៉ាកផលិតផល ដែលត្រូវបានទទួលស្គាល់ ពីគុណភាពនិងការរចនា ច្នៃប្រឌិតទូទាំងពិភពលោក ហើយក៏បានកំពុងខិតខំស្រាវជ្រាវ នូវផលិតផលទំនើបទាន់សម័យ ឲ្យសមស្របតាមតម្រូវការ របស់អតិថិជន ដែលថ្មីៗនេះ ក្រុមហ៊ុនបាននាំចូលផលិតផលទំនើបថ្មីៗ ជាច្រើនម៉ូដែល និងដាក់តាំងបង្ហាញនៅ Sony Showroom ដែលមានទីតាំង នៅខាងត្បូងវិមានឯករាជ្យ សូមស្វាគមន៍ ដោយសេរីគ្រប់អតិថិជនចូលទស្សនាកម្សាន្ត និងទិញផលិតផល Sony។

ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «Sony Showroom by Sunsimexco Co., Ltd»
Link: https://www.facebook.com/SonyShowroomKH/