(រតនគិរី)៖ ​លោក​ទេស​រដ្ឋ​មន្ដ្​រី ​លី ​ធុ​ជ ​បាន​បញ្ជាក់​ប្រាប់​ពលរដ្ឋ ​នា​ព្រឹក​ថ្ងៃទី២១ ​ខែមេសា ​ឆ្នាំ២០១៧នេះ​​ថា ​ប្រទេស​កម្ពុជា​​ក្រោម​ការដឹកនាំ​សម្តេច​​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ដ្​រី​នៃ​កម្ពុជា ​​ទើប​មាន​ឯកភាពជាតិ ​ស្ថេរ​ភាព​សង្គម ​សន្តិសុខ​សង្គម ​និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ការ​លើកឡើង ​បែបនេះ​របស់​លោក​ទេស​រដ្ឋ​មន្ដ្​រី ​ក្នុង​ឱកាស​ដែរ ​លោក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​ចុះ​ព្យាបាល ​និង​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ជាង៣០០នាក់  ​នៅ​ភូមិ​លុងឃុង ​ឃុំ​លុងឃុង ​ស្រុក​បរកែវ ​ខេត្តរតនគិរី​។​

​ជាមួយគ្នា​នេះ ​លោក​ទេស​រដ្ឋមន្ត្រី ​ក្នុងនាម​សម្តេច​​តេជោ ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​​ដល់​បងប្អូន​ទាំងអស់ ​ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​គណបក្សប្រជាជន​កម្ពុជា ​និង​សម្តេច​​តេជោ ​និង​សម្តេច​ក​តិ​ព្រឹទ្ធិ​បណ្ឌិត​​។​

​ជា​ចុងបញ្ចប់ ​​លោក​ ​លី ​ធុ​ជ ​ស្នើសុំ​ឲ្យ​បងប្អូន​បន្ត​បោះ​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា ​និង​សម្តេច​​តេជោ​ ​ហ៊ុន ​សែន ​គឺ​បោះឆ្នោត​ដើម្បី​សន្តិភាព ​និង​ការអភិវឌ្ឍន៍​៕